សង្ខេប
Nie Li គឺជាអ្នកជំនាញព្រលឹងបិសាចដ៏ខ្លាំងពូកែម្នាក់ក្នុងចំណោមអ្នកខ្លាំងបំផុតក្នុងជាតិមុនរបស់គេ ដោយឈរនៅលើកំពូលនៃពិភពគុន ប៉ុន្តែគេបានបាត់បង់ជីវិតក្នុងអំឡុងពេលប្រយុទ្ធជាមួយ Sage Emperor និងសត្វបិសាចកម្រិតអាទិទេពទាំងប្រាំមួយ។ បន្ទាប់មក ព្រលឹងរបស់គេត្រូវបានចាប់ជាតិឡើងវិញកាលពីនៅអាយុ ១៣ ឆ្នាំ។ ទោះបីជាពេលនេះគេជាអ្នកដែលខ្សោយបំផុតនៅក្នុងថ្នាក់ និងមានដួងព្រលឹងកម្រិតទាបបំផុតគឺត្រឹមតែដួងព្រលឹងពណ៌ក្រហម (Red Soul Realm) ក៏ដោយ ប៉ុន្តែដោយមានជំនួយពីចំណេះដឹងដ៏មហាសាលដែលគេបានសន្សំនាំមកពីជាតិមុន គេបានហ្វឹកហាត់លឿនជាងអ្នកដទៃទាំងអស់។ គេព្យាយាមការពារទីក្រុងដែលនឹងត្រូវរងការវាយប្រហារ និងបំផ្លិចបំផ្លាញដោយសត្វបិសាចនាពេលអនាគត ព្រមទាំងការពារគូស្នេហ៍ មិត្តភក្តិ និងក្រុមគ្រួសាររបស់គេដែលធ្លាប់បានស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានោះដែរ គេក៏មានបំណងកម្ចាត់គ្រួសារត្រកូល Sacred ដែលបានបោះបង់កាតព្វកិច្ច និងក្បត់ទីក្រុងនៅក្នុងជាតិមុនរបស់គេផងដែរ។
ឈ្មោះជំពូក
- 01
- 02
- 03
- 04
- 05
- 06
- 07
- 08
- 09
- 10
- 11
- 12
- 13
- 14
- 15